ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Overseas Cambodian Investment Corporation (OCIC) ត្រៀមប្រកាសបើកលក់ជាផ្លូវការនូវដីឡូតិ៍ខ្នាតវីឡាថ្មីមួយទៀតហើយក្នុងពេលឆាប់ៗនេះ ដែលជាដីឡូតិ៍មានទំហំធំទូលាយ នៅក្នុងគម្រោង ជ្រោយចង្វារ ហ្គាដិន។ គម្រោងដីឡូតិ៍ហ៊ុមព័ទ្ធដោយអគារពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណិតនេះ ស្ថិតនៅក្នុងទីក្រុងរណបជ្រោយចង្វារផ្ទាល់ និងមានតម្លៃត្រឹមចាប់ពី ២៩ម៉ឺនដុល្លារ ជាងឡើងទៅ។
ប្រធានគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់ នៃគម្រោងទីក្រុងរណបជ្រោយចង្វារ បានឲ្យដឹងថា គម្រោងដីឡូតិ៍នេះត្រូវបានអភិវឌ្ឍឡើង ដើម្បីបំពេញតម្រូវការទីផ្សារដែលមានភាពបត់បែន ផ្ដល់តម្លៃល្អ និងជម្រើសសម្រាប់លោកអ្នកដែលចង់សាងសង់គេហដ្ឋានក្នុងក្តីសុបិននៅក្នុងតំបន់មានសក្ដានុពលខ្ពស់។ ក្រៅពីការទទួលបានជម្រើសដីឡូតិ៍សម្រាប់សង់ផ្ទះវីឡាក្នុងក្ដីស្រមៃ អតិថិជនក៏នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងសេវាកម្មសំណង់ប្រកបដោយជំនាញពីក្រុមហ៊ុន OCIC ផងដែរ។ លើសពីនេះ សម្រាប់អតិថិជន ១០នាក់ដំបូង នឹងទទួលបានការផ្តល់ជូនដ៏ពិសេស រួមមានសេវាកាត់ប្លង់រឹង ១០០% និងការថែមជូនកាដូជាច្រើនពីក្រុមហ៊ុនទៀតផង។
.jpg)
អតិថិជនក៏អាចទទួលបានគោលការណ៍បង់ប្រាក់ងាយស្រួល តាមរយៈការសហការជាមួយ ធនាគារ កាណាឌីយ៉ា ក.អ ដែលផ្តល់ភាពងាយស្រួលផ្នែកហិរញ្ញវត្ថុស្របតាមបរិបទសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្នដូចគ្នា។
សូមជម្រាបថា គម្រោងដីឡូតិ៍ជ្រោយចង្វារ ហ្គាដិន មានទីតាំងយុទ្ធសាស្ត្រល្អនៅក្នុងទីក្រុងរណបជ្រោយចង្វារ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និង ហ៊ុមព័ទ្ធទៅដោយសំណង់អគារធំៗ ស្ពាន និងផ្លូវថ្នល់ខ្វាត់ខ្វែង។ គម្រោងនេះភ្ជាប់ទៅផ្លូវសំខាន់ៗជាច្រើនដូចជា ផ្លូវព្រែកតាសេក ដែលឆ្ពោះត្រង់ទៅ ផ្លូវសម្តេច ជា ស៊ីម និង វិមានឈ្នះឈ្នះ ផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងភ្ជាប់ទៅកាន់ទីតាំងសំខាន់ៗក្នុងតំបន់ និងក្រៅក្រុង តាមរយៈ ផ្លូវជាតិ 6A។ ទីតាំងគម្រោងប្រមូលផ្តុំដោយសេវាកម្ម និងកន្លែងសំខាន់ៗជាច្រើន រួមមាន៖ ផ្សារ, សាលារៀនជាតិ-អន្តរជាតិ, សាកលវិទ្យាល័យ, មន្ទីរពេទ្យ, ស្ថាប័នឯកជន និងស្ថាប័នរដ្ឋធំៗ។
.jpg)
លក្ខណៈពិសេសនៃគម្រោងដីឡូតិ៍ជ្រោយចង្វារ ហ្គាដិន មានដូចជា:
ជាដីឡូតិ៍ខ្នាតវីឡា: ផ្តល់ជូននូវទំហំដីធំទូលាយ ស័ក្តិសម សម្រាប់ការសាងសង់លំនៅឋានប្រណិត ដែលធានាបាននូវបរិយាកាស ស្ងប់ស្ងាត់ និងផាសុកភាព សម្រាប់ការរស់នៅ។
មានហេដ្ឋារចនាសម្ព័ន្ធទំនើប: បំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធពេញលេញ រួមមាន ប្រព័ន្ធផ្លូវថ្នល់មានគុណភាពខ្ពស់, ប្រព័ន្ធលូបង្ហូរទឹក, ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត ដែលធានាភាពងាយស្រួលក្នុងការរស់នៅ។
ជាទីតាំងយុទ្ធសាស្ត្រ: ស្ថិតនៅក្នុងបេះដូងនៃទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់ និងមានគម្រោងធំៗជាច្រើនបាន និងកំពុងលេចចេញជារូបរាង។
គម្រោងដីឡូតិ៍ជ្រោយចង្វារ ហ្គាដិន ជាជម្រើសដ៏ល្អមួយមិនគួររំលង សម្រាប់អតិថិជនដែលកំពុងស្វែងរកដីសម្រាប់សាងសង់វីឡាក្នុងក្ដីស្រមៃ ដោយសារវាមានតម្លៃសមរម្យ នៅក្នុងទីតាំងល្អ និងមានសក្ដានុពលខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត។ គូសបញ្ជាក់ថា គម្រោងដីឡូតិ៍ខាងលើ អតិថិជនអាចសាងសង់ម៉ូតវីឡាទៅតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនបាន ។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម:
023 901 551 | 552 & 089 | 023 822 009
.jpg)
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0