គម្រោងថ្មីរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ជិតព្រលានយន្តហោះអន្តរជាតិតេជោ ទទួលជោគជ័យខ្លាំង បើកលក់ថ្ងៃទី1 កក់ជិត 100ល្វែង

June 30, 2025
1Min Read
1000 Views

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងលើសលប់​ ក្នុងការដាក់លក់គម្រោងTERRA-TIA CITY គម្រោងទី1 និងគម្រោងទី2 របស់ខ្លួនក្នុងរយៈពេលត្រឹមមួយខែ នៅពេលនេះ OCIC ចាប់បើកលក់គម្រោងទី3 បន្ថែមទៀតហើយ។

PR

គម្រោង TERRA ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ មានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ ទើបបានប្រកាសបើកលក់ជាផ្លូវការ នូវផ្ទះអាជីវកម្មគម្រោងទី3 ថ្មីមួយទៀតលើផ្លូវ 25ម៉ែត្រ និងលើផ្លូវ 10ម៉ែត្រ។ ការចេញលក់គម្រោងទី3នេះ ធ្វើឡើងបន្ទាប់ពីគម្រោងទី1 និងគម្រោងទី2 ត្រូវបានលក់អស់ 100% ក្នុងរយៈពេលត្រឹមតែមួយខែ។ ល្បឿនលក់យ៉ាងឆាប់រហ័សនេះ បានបញ្ជាក់អំពីតម្រូវការទីផ្សារខ្ពស់ និងទំនុកចិត្តលើម្ចាស់គម្រោងអភិវឌ្ឍអចលនទ្រព្យធំប្រចាំប្រទេសកម្ពុជា គឺក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ

Website 900x500px-PR-30-June-01.jpg 

បើតាមក្រុមហ៊ុនខាងលើបានឲ្យដឹង ការបើកលក់ប្លុកថ្មី គម្រោងទី3 នេះ បានចាប់បើកលក់ចាប់ពីថ្ងៃនេះតទៅហើយ ដែលមានប្រភេទផ្ទះអាជីវកម្ម (Shophouse) លើផ្លូវ 25ម៉ែត្រ និងលើផ្លូវ 10ម៉ែត្រ។ គម្រោងថ្មីទី3នេះ ត្រូវបានរចនាឡើងតម្រូវតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់អតិថិជន សំដៅផ្ដល់ភាពងាយស្រួលដល់លោកអ្នកដែលចង់ប្រកបអាជីវកម្មផង និងរស់នៅផង ជាមួយតម្លៃពិសេស ចាប់ពី 88,800$ ប៉ុណ្ណោះ ក្នុងមួយល្វែង។

Website 900x500px-PR-30-June-04.jpg

TERRA-TIA CITY ត្រូវបានគេចាត់ទុកថាជាគម្រោងអចលនទ្រព្យដែលផ្ដល់នូវឱកាសវិនិយោគដ៏មានសក្ដានុពលមួយ និងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីសាធារជនមកពីគ្រប់ទិសទី។ គម្រោងលក់អស់លឿន និងបន្តមានកំណើនចាប់អារម្មណ៍ដូច្នេះ គឺដោយសារតែនៅតំបន់ក្បែរព្រលានយន្តហោះថ្មីកំពុងមានសកម្មភាពលូតលាស់រីកចម្រើន ប្រមូលផ្ដុំដោយគម្រោងពាណិជ្ជកម្ម កំណើនប្រជាជនផ្លាស់ទីទៅរស់នៅ និងធ្វើការ ជំរុញឲ្យគេជឿថាក្នុងពេលឆាប់ៗខាងមុខវានឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏រស់រវើកថ្មី។ 

ស្ថិតនៅចម្ងាយតែប៉ុន្មាននាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលអនាគត គម្រោង TERRA-TIA CITY ត្រូវបានរៀបចំផែនការជាយុទ្ធសាស្ត្រជាច្រើនតាមបទពិសោធន៍របស់ OCIC ដើម្បីប្រែក្លាយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋានទំនើបថ្មី។

គម្រោងទី1 និងទី2 សម្រេចបានជោគជ័យយ៉ាងខ្លាំង ដោយត្រូវបានលក់អស់គ្មានសល់ក្នុងរយៈពេលត្រឹមមួយខែ។ ការលក់អស់យ៉ាងលឿនភ្លាមៗនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំនៃគម្រោង TERRA-TIA CITY ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីចំណាប់អារម្មណ៍ខ្លាំងពីអ្នកទិញ និងវិនិយោគិនដែលបានទទួលស្គាល់ទីតាំង ការរចនាម៉ូតផ្ទះ និងសក្តានុពលរីកចម្រើនដ៏ពិសេសរបស់គម្រោងខាងលើដែរ។

ចំពោះម៉ូតផ្ទះ ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការនៃរបៀបរស់នៅបែបទាន់សម័យក្នុងពេលបច្ចុប្បន្ន ព្រមទាំងអាចបើកអាជីវកម្ម និងរស់នៅរួមបញ្ជូលជាមួយគ្នា ដោយម្ចាស់ផ្ទះអាចបើកហាង ឬការិយាល័យផ្ទាល់ខ្លួននៅជាន់ផ្ទាល់ដី ហើយអាចរីករាយនឹងការរស់នៅជាលក្ខណៈឯកជននៅជាន់ខាងលើ។ 

Website 900x500px-PR-30-June-02.jpg

ចំណែកនៅជុំវិញគម្រោង កំពុងមានការពង្រីកហេដ្ឋារចនសម្ព័ន្ធថ្មីៗឥតឈប់ឈរ សម្រាប់បម្រើដល់ការបើកដំណើរព្រលានយន្តហោះ ការធ្វើពាណិជ្ជកម្ម និងធ្វើការ។ ស្របពេលគ្នានេះដែរ OCIC ក៏កំពុងសាងសង់យ៉ាងមមាញឹក ដើម្បីឱ្យគម្រោងមានរីកចម្រើនឆាប់រហ័ស​ នឹងឆាប់ប្រគល់ជូនអតិថិជនឱ្យបានទាន់ពេលវេលា។

Website 900x500px-PR-30-June-03.jpg

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជើងហោះហើរ នៅខែកញ្ញា​ ឆាប់ៗខាងមុខនេះហើយ ដូច្នេះបើមិនមានការប្រែប្រួលទេ នោះសន្ទុះនៃចរាចរណ៍ ចរន្តមនុស្ស អាជីវកម្ម ភ្ញៀវជាតិ និងអន្តរជាតិ នឹងប្រមូលផ្ដុំនៅតាមផ្លូវ៦០ម៉ែត្រ និងតំបន់ដែលនៅជុំវិញព្រលានថ្មី។

ប្រសិនបើលោកអ្នកខកខានគម្រោងទីមួយ និងទីពីរ ហើយចាប់អារម្មណ៍គម្រោងថ្មីទីបីខាងលើ លោកអ្នកអាចសាកសួរព័ត៌មានលម្អិតអំពីគម្រោង TERRA-TIA CITY ជិតព្រលានយន្តហោះតាមរយៈលេខទូរសព្ទ៖ 087 888 501 / 011 888 501 / 011 888​502

ឬទៅកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងដោយផ្ទាល់ TIA CITY៖ 

https://maps.app.goo.gl/thXas1JXpJpxv6GT6 

មធ្យោបាយមួយទៀតដើម្បីបានព័ត៌មានលឿនឆាប់រហ័ស លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមនៃគម្រោង TIA CITY-ធី អាយ អេ ស៊ីធី ខាងតំណខាងក្រោម: 

Most Read

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider