OCIC បើកលក់គម្រោងផ្ទះអាជីវកម្ម TERRA STYLE តម្លៃក្រោម ១០ម៉ឺនដុល្លារ នៅលើផ្លូវ Cargo Road ជុំវិញព្រលានយន្តហោះថ្មី

October 23, 2025
1Min Read
342 Views

PR

គម្រោង TIA CITY របស់ក្រុមហ៊ុន OCIC ប្រកាសបើកលក់គម្រោងផ្ទះអាជីវកម្មថ្មីមួយទៀតហើយ ឈ្មោះ TERRA STYLE ដែលមានទីតាំងលើផ្លូវពាណិជ្ជកម្ម Cargo Road នៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ។ ផ្ទះអាជីវកម្ម TERRA STYLE នៅលើផ្លូវធំនេះ មានតម្លៃក្រោម ១០ ម៉ឺនដុល្លារក្នុងមួយល្វែង ជាមួយទំហំ ៦ x ១២ ម៉ែត្រ មានចំណតរថយន្តធំ និងធ្លាខាងក្រោយផ្ទះទូលាយ ព្រមទាំងមានប្រឡាយទឹកស្អាតនៅខាងក្រោយផ្ទះផងដែរ។

TS-PR-900 x 500_Artboard 2.jpg

ស្ថិតនៅលើផ្លូវ Cargo Road ដែលជាច្រកផ្លូវបម្រើដល់សកម្មភាពដឹកទំនិញចេញចូល រវាងមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស ព្រមទាំងគម្រោងផ្លូវទឹកថ្មីនៅក្បែរព្រលានយន្តហោះ (ព្រែកជីកប្រវែង ១០គម ភ្ជាប់ព្រលានយន្តហោះ ទៅទន្លេបាសាក់) ធ្វើឲ្យគម្រោងផ្ទះអាជីវកម្ម TERRA STYLE នេះ ក្លាយជាទីតាំងដ៏ស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ជាពិសេសសម្រាប់អ្នកដែលកំពុងស្វែងរកទីតាំងបើកអាជីវកម្មនៅក្នុងតំបន់កំពុងមានការលូតលាស់ឆាប់រហ័ស។ 

TS-PR-900 x 500-02.jpg

គម្រោង TERRA STYLE ស្ថិតនៅទីតាំងមានមធ្យោបាយដឹកជញ្ជូនសំបូរបែប និងងាយស្រួលធ្វើដំណើរ។ តួយ៉ាងវានៅចំណុចកណ្ដាលដែលអាចប្រើប្រាស់ផ្លូវធំចំនួនពីរ រួមមានផ្លូវ ៦០ម និងផ្លូវទំនប់លេខ ៩២ តភ្ជាប់ផ្លូវ Cargo Road ជុំវិញព្រលានយន្តហោះ ជាមួយ មហាវិថីស៊ី ជីងពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) និងភ្ជាប់ឡើងទៅផ្លូវជាតិលេខពីរ និងផ្លូវធំជាច្រើនទៀតឆ្ពោះទៅតំបន់ទីប្រជុំជនក្រុងភ្នំពេញ។ 

សូមជម្រាបថា គម្រោង TERRA STYLE នេះ គឺត្រូវបានបើកលក់បន្ទាប់ពីគម្រោងដំណាក់កាលទីមួយ TERRA-TIA CITY សម្រេចបានការលក់យ៉ាងជោគជ័យក្នុងរយៈពេលដ៏ខ្លី ពោលតាំងពីមុនពេលព្រលានយន្តហោះបើកដំណើរការមកម្លេះ។ 

គិតត្រឹមខែតុលា ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលវិនិយោគដោយក្រុមហ៊ុន OCIC កំពុងបង្ហាញលទ្ធផលដំណើររីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយការតភ្ជាប់ជើងហោះហើរថ្មីៗជាបន្តបន្ទាប់ ខណៈក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗដូចជា Emirates និង Etihad ក៏ទើបបានដំណើរការជើងហោះហើរត្រង់របស់ពួកគេមកកាន់ទីក្រុងភ្នំពេញដែរ។ ផ្អែកលើវឌ្ឍនភាពលូតលាស់ទាំងនេះ វានឹងជួយឲ្យគម្រោង TIA CITY របស់ OCIC កាន់តែមានកម្លាំងជំរុញឲ្យមានសកម្មភាពរីកចម្រើនរឹតតែឆាប់រហ័សថែមទៀត។

TS-PR-900 x 500-2-03.jpg

ក្រៅពីកំពុងអភិវឌ្ឍគម្រោងមេ TIA CITY ដោយចាប់ផ្ដើមពីកម្រោងផ្ទះល្វែង និងអាជីវកម្ម TERRA និង TERRA STYLE ក្រុមហ៊ុន OCIC ក៏ត្រៀមចាប់ផ្ដើមអភិវឌ្ឍគម្រោងថ្មីៗផ្សេងទៀតដូចគ្នានៅក្បែរព្រលានយន្តហោះ។ ដូច្នេះសម្រាប់លោកអ្នកដែលស្វែងរកឱកាសទិញផ្ទះសម្រាប់បើកអាជីវកម្ម ឬសម្រាប់ការវិនិយោគ តាមរយៈការជ្រើសរើសទីតាំងអំណោយផលមុនគេ សូមរួសរាន់ទំនាក់ទំនងមកកាន់សហការីផ្នែកលក់ តាមលេខទូរស័ព្ទខាងក្រោម៖

☎️𝟎𝟖𝟕 𝟖𝟖𝟖 𝟓𝟎𝟏 (KH&ENG)

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟏 (KH&CH)

☎️𝟎𝟏𝟏 𝟖𝟖𝟖 𝟓𝟎𝟐 (KH&CH)

☎️ 0𝟏𝟓 𝟑𝟖𝟑 𝟕𝟓𝟗   (KH&ENG)

សូមអញ្ជើញទៅមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

1).ការិយាល័យផ្នែកលក់ 𝐓𝐈𝐀 𝐂𝐈𝐓𝐘 លើផ្លូវ 𝟔𝟎 ម៉ែត្រ កែងស្តុបផ្លូវក្រវាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ស្វែងរកលើ Google Maps: https://maps.app.goo.gl/thXas1JXpJpxv6GT6

2).ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគាកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង)

ស្វែងរកលើ Google Maps: https://maps.app.goo.gl/iWhBttfGmvR22Ma4A

Popular Tags

Recommended Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider