ភ្នំពេញ៖ ខណៈពេលដែលព្រលានយន្តហោះថ្មីជិតបើកដំណើរការនាប៉ុន្មានខែខាងមុខ ក្រុមហ៊ុន OCIC ដែលជាអ្នកវិនិយោគលើព្រលានយន្តហោះអន្តរជាតិតេជោ និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតមួយនៅកម្ពុជា កំពុងចាប់ផ្ដើមបើកលក់គម្រោងថ្មីរបស់ខ្លួន TIA CITY។
គម្រោងថ្មីរបស់ OCIC មានឈ្មោះថា TIA CITY មានទីតាំងស្ថិតលើផ្លូវ ៦០ម៉ែត្រ និងជិតព្រលានយន្តហោះអន្តរជាតិតេជោ គឺជាគម្រោងអចលនទ្រព្យកំពុងស្ថិតក្នុងដំណើរការសាងសង់ និងគ្រោងអភិវឌ្ឍទៅជាតំបន់ពាណិជ្ជកម្មថ្មី។
គម្រោងដំបូងមួយនៃគម្រោងធំ TIA CITY ដែលកំពុងសាងសង់ និងទើបបើកលក់ជាផ្លូវការជាមួយតម្លៃពិសេស (Pre-Sale) មានឈ្មោះថា Terra មានប្រភេទផ្ទះអាជីវកម្ម និងសម្រាប់រស់នៅ។ តម្លៃផ្ទះក្នុងគម្រោង Terra ដែលទើបបើកលក់នេះ មានតម្លៃ ត្រឹមតែ ៦ ម៉ឺនដុល្លារជាងប៉ុណ្ណោះ។ ការផ្តល់ជូនតម្លៃពិសេសនេះ មានត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ដូច្នេះលោកអ្នកដែលកំពុងស្វែងរកឱកាសវិនិយោគមុនគេ និងឱកាសជ្រើសរើសទីតាំងល្អៗ គួរចាប់ផ្ដើមអញ្ជើញទៅមើលផ្ទាល់ និងសិក្សាបន្ថែមជាមួយក្រុមហ៊ុន។
TIA CITY ត្រូវបានគេរំពឹងថានឹងលូតលាស់ក្លាយជាតំបន់ពាណិជ្ជកម្មថ្មី មិនខុសពីដំណើរលូតលាស់នៅតំបន់ទីប្រជុំជនជិតព្រលានយន្តហោះពោធិ៍ចិនតុងនោះទេ ដូចនេះហើយទើបមនុស្សជាច្រើនស្វែងរកឱកាសទិញអចលនទ្រព្យមុនគេ និងរើសទីតាំងអំណោយផលក្នុងតម្លៃល្អ ដើម្បីទុកលក់វិញយកចំណេញ ឬដាក់ជួលបានចំណូលខ្ពស់។ នៅពេលព្រលានយន្តហោះថ្មីបើកដំណើរការនៅក្នុងខែកក្កដាឆ្នាំ២០២៥នេះ វានឹងបង្កើតសកម្មភាពសេដ្ឋកិច្ច និងចរាចរណ៍ទៅមក បូករួមនឹងគម្រោងអភិវឌ្ឍជាច្រើនផ្សេងទៀតនៅជុំវិញ។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ទិញ ឬវិនិយោគលើអចលនទ្រព្យ Terra នៃគម្រោងធំ TIA CITY នេះ បច្ចុប្បន្នក្រុមហ៊ុនក៏កំពុងផ្ដល់ជូនលក្ខខណ្ឌងាយស្រួល និងប្រកបដោយភាពបត់បែបសម្រាប់គ្រប់អតិថិជនផងដែរ រួមមាន ការកក់ប្រាក់មុនតិច បង់ប្រចាំខែទាប និងបង់ឥតការប្រាក់រយៈពេលវែងថែមទៀត។
ចំពោះព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សហការីផ្នែកលក់៖ 087 888 501 / 011 888 501
https://maps.app.goo.gl/thXas1JXpJpxv6GT6
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0