Poipet Insider Team ឥឡូវនេះត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់ការគាំទ្រការផ្សព្វផ្សាយ និងការជំរុញការងារ Branding ដល់ម្ចាស់សហគ្រាសធនតូច និងមធ្យមខ្មែរគ្រប់ប្រភេទ ដើម្បីប្រជែងទីផ្សារជាមួយទំនិញនាំចូល។ យើងប្ដេជ្ញាប្រើប្រាស់ធនធានទាំងអស់ដែលយើងមាន និងប្រកបដោយជម្រើសបត់បែន ដើម្បីគាំទ្រដល់ដំណើរពង្រឹងមូលដ្ឋានឈរជើងនៅក្នុងទីផ្សារ មិនថាអាជីវកម្មរបស់លោកអ្នកកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមដំបូង ឬក្នុងដំណាក់កាលណាក៏ដោយ។
ជាមួយបទពិសោធន៍ផ្ដល់សេវាកម្មផ្សព្វផ្សាយ និងពង្រឹងម៉ាកយីហោដល់អាជីវកម្ម និងពាណិជ្ជករក្នុងស្រុកជាច្រើន ចាប់ពីអាជីវកម្មខ្នាតតូចរហូតដល់សាជីវកម្មលំដាប់កំពូល ពួកយើងនឹងអនុវត្តការផ្សព្វផ្សាយកម្រិតសាជីវកម្មជូនលោកអ្នក ដូចរបៀបដែលទំនិញរបស់ក្រុមហ៊ុនបរទេសធំៗកំពុងអនុវត្តនៅទីផ្សារកម្ពុជា។
ចំពោះការចំណាយ យើងមានកញ្ចប់សេវាកម្មស្តង់ដារ មានតម្លៃចាប់ពី ៥០០-១.០០០ដុល្លារ សម្រាប់កិច្ចព្រមព្រៀងប្រតិបត្តិការសេវាកម្មរយៈពេល ៣ខែ។ ដើម្បីបង្កើតនូវភាពបត់បែនបន្ថែម យើងក៏ផ្ដល់ជូនសេវាកម្មតាមតម្រូវការ និងលទ្ធភាពរបស់ម្ចាស់សហគ្រាសនីមួយៗដែរ ពោលគ្រាន់តែប្រាប់យើងនូវអ្វីដែលអ្នកចង់បាន និងកញ្ចប់ថវិកា(Budget) ដែលអ្នកអាចចំណាយក្នុងការសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន នោះពួកយើងនឹងសិក្សាលទ្ធភាព និងប្រសិទ្ធភាពដែលអាចទៅរួច។
សូមបញ្ជាក់ថា ការផ្ដល់ជូននេះមានចំនួនកំណត់ និងសម្រាប់តែសហគ្រាសមួយចំនួនប៉ុណ្ណោះ ហើយតម្លៃខាងលើមិនសម្រាប់សហគ្រាសខ្នាតធំទេ។ ម្ចាស់សហគ្រាសដែលចង់សាកល្បងប្រសិទ្ធភាពសេវាកម្មរបស់ពួកយើង លោកអ្នកអាចប្រឹក្សាបន្ថែមតាមរយៈបណ្ដាញតេលេក្រាមនេះ 099 551 652 (Only Telegram)៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0