ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តដាក់សម្ពាធលើប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ឱ្យបន្ថយអត្រាការប្រាក់ឲ្យកាន់តែទាប។
លោក Trump បានសរសេរកំណត់ត្រាមួយលើតារាងអត្រាការប្រាក់របស់ធនាគារកណ្ដាលនៃប្រទេសជាច្រើន អមដោយហត្ថលេខារបស់គាត់ផង ក្នុងន័យប្រាប់ទៅលោក Powell ថាប្រធានធនាគារកណ្តាលអាមេរិករូបនេះធ្វើការយឺត ធ្វើឲ្យសហរដ្ឋអាមេរិកខាតរាប់រយពាន់លានដុល្លារ និងបានស្នើឲ្យលោក Powell គួរតែបន្ថយអត្រាការប្រាក់ឲ្យទាបជាងបច្ចុប្បន្នច្រើន។
តារាងអត្រាការប្រាក់ មានអក្សរសរសេរដោយដៃរបស់លោក Trump នេះ ត្រូវបានបង្ហាញដោយលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី ៣០មិថុនាកន្លងទៅ ជាមួយអ្នកសារព័ត៌មាន។
ចំណុចគួរឲ្យកត់សម្គាល់ គឺក្នុងតារាងដដែលបានបង្ហាញថា អត្រាការប្រាក់របស់ធនាគារកណ្ដាល ឬធនាគារជាតិកម្ពុជា ស្ថិតនៅលេខរៀងទី២ ដែលមានអត្រាការប្រាក់ទាបជាងគេ ត្រឹម ០,៤៥% ដោយនៅក្រោមតែប្រទេសស្វីសមួយប៉ុណ្ណោះ។ លោក Trump បានគូសចំណាំប្រទេសដែលមានអត្រាការប្រាក់ទាបជាងចំនួន៦ រួមទាំងកម្ពុជា និងបានសរសេរថា “Should Be Here” ឬមានន័យថា “វាគួរតែមានអត្រានេះ” ដើម្បីឲ្យ Powell ពិចារណា៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0