AEON បញ្ឈប់ដំណើរការទិញយកក្រុមហ៊ុនហិរញ្ញវត្ថុមួយរបស់ធនាគារវៀតណាម SeABank ព្រោះតែបញ្ហាគណនេយ្យ

June 09, 2025
1Min Read
163 Views

ក្រុមហ៊ុនហិរញ្ញវត្ថុ AEON Financial service ដែលជាផ្នែកមួយរបស់សម្ព័ន្ធក្រុមហ៊ុនផ្សារទំនើបជប៉ុន AEON បានប្រកាសថា កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនហិរញ្ញវត្ថុមួយរបស់វៀតណាម ឈ្មោះ Post and Telecommunication Finance ដែលជាអាជីវកម្មបុត្រសម្ព័ន្ធរបស់ធនាគារវៀតណាម SeABank គឺលែងមានសុពលភាពទៀតហើយ ដោយសារតែប្រតិបត្តិការគណនេយ្យរបស់ក្រុមហ៊ុនវៀតណាមខាងលើមិនសមរម្យ។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានរ័យទ័រ។

យ៉ាងណា ពួកគេគ្រាន់តែប្រើពាក្យ "គណនេយ្យមិនសមរម្យ" ដោយមិនទាន់បង្ហាញមូលហេតុឲ្យចំបញ្ហានៅឡើយទេ។ 

គួររំលឹកថា កាលពីខែកុម្ភៈដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុជប៉ុន Aeon ខាងលើ បានឈានដល់ដំណើរការទិញយកក្រុមហ៊ុន Post and Telecommunication Finance ពីធនាគារវៀតណាម SeABank ក្នុងតម្លៃគិតជាលុយដុល្លារប្រហែល 182លានដុល្លារអាមេរិក។ ប៉ុន្តែក្រោយមក និងគិតត្រឹមពេលនេះ ក្រុមហ៊ុនជប៉ុនខាងលើបានរកឃើញថា តួរលេខគណនេយ្យដែលបានបង្ហាញមុនពេលចុះកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុន គឺមានចំណុចខុសគ្នាខ្លាំង ធៀបទៅនឹងប្រតិបត្តិការពិតជាក់ស្ដែង

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider