ក្រោយជំនួបចរចានៅស្វីស ចិន និងអាមេរិក យល់ព្រមបន្ថយពន្ធលើគ្នាទៅវិញទៅមក មកនៅត្រឹម 30% និង 10% រយៈពេល 90ថ្ងៃ

May 12, 2025
1Min Read
219 Views

យោងតាមសេចក្តីថ្លែងការណ៍រួមមួយចេញផ្សាយថ្ងៃទី១២ឧសភានេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងចិនបានយល់ព្រមគ្នាកាត់បន្ថយពន្ធជាបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ លើផលិតផលរបស់គ្នាទៅវិញទៅមក ដើម្បីបន្ធូរភាពតានតឹងពាណិជ្ជកម្ម និងទុកពេលឱ្យប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ សម្រាប់ដោះស្រាយគំនិតខ្វែងគ្នារបស់ភាគីទាំងពីរ។

យោងតាមសេចក្តីថ្លែងការណ៍ និងមន្ត្រីខាងអាមេរិកនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃចន្ទនេះនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឱ្យដឹងថា ពន្ធសរុបចំនួន 145% របស់សហរដ្ឋអាមេរិកលើប្រទេសចិន នឹងត្រូវកាត់បន្ថយមកត្រឹម 30% ខណៈពន្ធចំនួន 125% របស់ចិនលើទំនិញអាមេរិក ក៏នឹងធ្លាក់ចុះមកត្រឹម 10% វិញដែរ ។

លទ្ធផលនៃកិច្ចចរចារវាងចិន និងអាមេរិក លើជម្លោះពន្ធគយត្រូវបានរៀបចំឡើងនៅប្រទេសស្វីសនេះ គឺជាព័ត៌មានល្អសម្រាប់ទីផ្សារទូទៅ ជាពិសេសផ្សារហ៊ុនអាមេរិក និងចិន ហើយប្រាក់យន់ចិន និងដុល្លារអាមេរិកក៏កំពុងមានសន្ទុះផងដែរ។ 

ដោយឡែកភាគីចិនវិញ តាមរយៈទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ថា ប្រទេសចិនតែងតែដោះស្រាយទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក។ ប្រទេសចិនបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ទីក្រុងប៉េកាំងមិនភ្លេចផ្ដាំរំលឹកជាថ្មីទៀតឡើយ ថាការដាក់សម្ពាធ និងការគំរាមកំហែង មិនមែនជាវិធីត្រឹមត្រូវទេ ក្នុងការដោះស្រាយជាមួយប្រទេសចិន៕

2000x1333.jpeg

 

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider