ការធ្វើ Storytelling នៅក្នុងស្ថានភាពទីផ្សារបច្ចុប្បន្ន អាចជួយពង្រឹង និងជំរុញម៉ាកយីហោទំនិញផលិតក្នុងស្រុកបានយ៉ាងច្រើន
ស្របពេលកំពុងប្រឈមភាពតានតឹងជាមួយប្រទេសថៃទាំងផ្នែកការពារជាតិ និងពាណិជ្ជកម្ម ត្រឹមខែសីហាឆ្នាំ២០២៥នេះ សន្ទុះគាំទ្រផលិតផលខ្មែរផលិតក្នុងស្រុកបាន និងកំពុងហុចឱកាសទីផ្សារ ងាយលក់បានច្រើនជាងមុនសម្រាប់សហគ្រាសក្នុងស្រុក។ យ៉ាងណាមិញ ម៉ាកយីហោផលិតផលមានគុណភាពរបស់ខ្មែរជាច្រើនមិនទាន់ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅឡើយ បណ្ដាលឲ្យអ្នកប្រើប្រាស់ពិបាកទុកចិត្ត និងពិបាកប្រជែងជាមួយទីផ្សារក្រៅផ្លូវការដែលឆ្លៀតឱកាសផលិតទំនិញខ្សោយគុណភាព និងមិនគោរពច្បាប់ទម្លាប់ត្រឹមត្រូវ។
មានវិធីសាស្ត្រមួយដែលអាចពង្រឹង និងជំរុញម៉ាកយីហោរបស់អ្នកឲ្យឆាប់ត្រូវបានគេជឿជាក់នៅលើទីផ្សារ នាំមុខផលិតផលដទៃ និងប្រជែងជាមួយទំនិញនាំចូល នោះគឺការផ្សព្វផ្សាយសាច់រឿងកកើតនៃម៉ាកយីហោអាជីវកម្មរបស់អ្នក ឬ Storytelling។ ការតំណាលរឿងកសាងអាជីវកម្ម អាចបំផុសរូបភាពម៉ាកយីហោរបស់អ្នកជ្រាលជ្រៅនៅក្នុងផ្នត់គំនិតរបស់អ្នកប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងផ្ដល់ឲ្យអ្នកប្រើប្រាស់មានមូលដ្ឋានកាន់តែរឹងមាំក្នុងការវាយតម្លៃស្តង់ដារគុណភាព និងគុណតម្លៃពាក់ព័ន្ធនៃផលិតផលនៅលើទីផ្សារ ដោយផ្អែកលើបទពិសោធន៍ ការប្ដេជ្ញាចិត្ត និងសមិទ្ធផលដែលសម្រេចបានក្នុងសាច់រឿងចាប់ផ្ដើមរបស់អ្នកពីចំណុចដំបូងរហូតដល់បច្ចុប្បន្ន ព្រមទាំងចក្ខុវិស័យអនាគត។
ដំណើរការរៀបរៀងសាច់រឿងនេះ ទាមទារជំនាញសរសេរតាក់តែង យល់ដឹងអំពីទីផ្សារតាមវិស័យរបស់ខ្លួន និងការចង់ដឹងចង់ស្ដាប់របស់សាធារណជន បន្ទាប់មកត្រូវការសម្លេងរបស់អ្នកនិទានសម្រាប់ផលិតមាតិកាផ្សព្វផ្សាយនៅលើឆាណែលមានការទទួលស្គាល់។ ផ្អែកលើបទពិសោធន៍របស់យើង ម្ចាស់អាជីវកម្មតែងប្រឈមបញ្ហាស្មុគស្មាញក្នុងការរៀបចំវា ត្បិតក្រុមការងារមានស្រាប់របស់ខ្លួនមិនសូវមានទំនុកចិត្តក្នុងការធ្វើ និងអាចចំណាយពេលវេលាយូរ។ តួយ៉ាងពួកគាត់អាចមិនសូវចេះសរសេរ ខ្វះអ្នកថតសម្លេងដែលចេះនិទានសាច់រឿង ឬប្រឈមឧបសគ្គមួយចំនួនទៀត។
ឆ្លើយតបនឹងបញ្ហានេះ Poipet Insider មានផ្ដល់ជូនសេវាកម្មជាកញ្ចប់ Storytelling សម្រាប់ម្ចាស់សហគ្រាសខ្មែរក្នុងតម្លៃសមរម្យ គ្របដណ្ដប់ចាប់ពីការងារសរសេរចងក្រងសាច់រឿងឲ្យមានភាពទាក់ទាញ ថតសម្លេង កាត់តវីដេអូ និងផ្សព្វផ្សាយលើឆាណែលបណ្ដាញសង្គម និងវេបសាយរបស់យើង។ ពួកយើងមានក្រុមការងារមានបទពិសោធន៍ និងបានផ្ដល់សេវាកម្មដល់ម្ចាស់អាជីវកម្មខ្នាតតូចដល់សាជីវកម្មលំដាប់កំពូលក្នុងប្រទេសកម្ពុជារួចមកហើយ ខណៈមាតិកា Storytelling ជាច្រើនត្រូវបានផ្សាយលើឆាណែលបណ្ដាញសង្គមរបស់យើង បានបង្ហាញប្រសិទ្ធភាពយ៉ាងខ្ពស់។
ប្រសិនបើម្ចាស់សហគ្រាសខ្មែរចង់ពង្រឹងម៉ាកយីហោរបស់ខ្លួនតាមមធ្យោបាយ Storytelling តាមរយៈ Poipet Insider សូមទាក់ទងមកលេខទូរស័ព្ទ ឬ Telegram នេះ 099 551 652 ៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0