ការនាំចេញមាសពីប្រទេសថៃមកកម្ពុជា ក្នុងរយៈពេល៧ខែដំបូង គិតពីខែមករា-កក្កដា ឆ្នាំ២០២៥ មានចំនួន ៦៨ពាន់លានបាត ឬស្មើប្រហែល ២,១៥ពាន់លានដុល្លារ កើនឡើង ២៨,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយកាណ៍ចេញផ្សាយដោយ សហព័ន្ធឧស្សាហកម្មថៃ (FTI)។
ចំនួននាំចេញមាសមកកម្ពុជានេះ ស្មើនឹង ២៨,២% នៃទំហំនាំចេញមាសសរុបរបស់ថៃ ហើយកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី២ ជាអ្នកទិញមាសពីថៃច្រើនជាងគេ បន្ទាប់ពីប្រទេសស្វីស។
ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធឧស្សាហកម្មថៃ មិនសប្បាយចិត្តឡើយចំពោះកំណើននេះ ដោយសង្ស័យថាការនាំចេញមាសមកកម្ពុជា អាចធ្វើឡើងក្នុងទីផ្សារងងឹង ឬសកម្មភាពសម្អាតប្រាក់ បណ្ដាលឲ្យលុយបាតឡើងថ្លៃប៉ះពាល់ដល់សេដ្ឋកិច្ចថៃ និងស្នើឲ្យរដ្ឋាភិបាលថ្មីថៃបើកការស៊ើបអង្កេត។ មានគំនិតសង្ស័យបែបនេះ ព្រោះពួកគេយល់ថាកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចតូច មិនសមទិញមាសពីប្រទេសរបស់ខ្លួនក្នុងចំនួនច្រើនដូច្នេះឡើយ។ នេះបើតាមខ្លឹមសារផ្សាយដោយសារព័ត៌មានថៃ The Standard។
សូមជម្រាបថាបច្ចុប្បន្ន ធនាគារកណ្ដាលថៃកំពុងរងសម្ពាធ ត្បិតលុយបាតរបស់ខ្លួនឡើងថ្លៃ បណ្ដាលឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មនាំចេញ និងវិស័យទេសចរណ៍៕
Recommended Post
All Rights Reserved © 2025 Poipet Insider
Comments 0