ក្រុមហ៊ុនឱសថរបស់បារាំង SanoFi ទិញយកក្រុមហ៊ុនវ៉ាក់សាំង Vicebio ក្នុងតម្លៃរហូតដល់ ១៦០០លានដុល្លារ

July 22, 2025
1Min Read
90 Views

ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសបារាំង Sanofi បានយល់ព្រមទិញយកក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងរបស់អង់គ្លេស Vicebio Ltd. ក្នុងតម្លៃរហូតដល់ ១៦០០លានដុល្លារអាមេរិក ដែលនឹងធ្វើឲ្យក្រុមហ៊ុនបារាំងមួយនេះទទួលបានបច្ចេកវិទ្យា និងរបកគំហើញស្រាវជ្រាវកាន់តែឈានមុខនៅក្នុងឧស្សាហកម្មអភិវឌ្ឍន៍វ៉ាក់សាំងការពារ និងព្យាបាលជម្ងឺ។

ក្នុងប្រតិបត្តិការទិញលក់អាជីវកម្មនេះ ក្រុមហ៊ុន Sanofi នឹងបង់លុយមុន ចំនួន ១១៥០លានដុល្លារទៅឲ្យក្រុមហ៊ុន Vicebio បន្ទាប់មកទឹកប្រាក់នៅសេសសល់នឹងត្រូវទូទាត់តាមក្រោយ។ បើតាមសេចក្ដីថ្លែងការរបស់ក្រុមហ៊ុន Sanofi បានឲ្យដឹងថា ដំណើរការទិញយកក្រុមហ៊ុនអង់គ្លេសខាងលើ គ្រោងនឹងបិទបញ្ចប់ផ្ទេរសិទ្ធិរួចរាល់ត្រឹមត្រីមាសទី៤ឆ្នាំនេះ ហើយក្រុមហ៊ុនបារាំងមួយនេះបានបញ្ជាក់ទៀតថា ការចាយប្រាក់ចំនួន ១ពាន់លានដុល្លារជាងនេះ នឹងមិនធ្វើឲ្យប៉ះពាល់ខ្លាំងលើផែនការហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំនេះឡើយ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការប្រកាសព័ត៌មានទិញយកក្រុមហ៊ុនវ៉ាក់សាំងខាងលើ តម្លៃភាគហ៊ុនរបស់ Sanofi ដែលត្រូវបានជួញដូរនៅផ្សារហ៊ុនទីក្រុងប៉ារីសមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ដោយមានតម្លៃ ៨២អឺរ៉ូក្នុងមួយហ៊ុន ថយចុះ ០,០៤% ក្នុងម៉ោងបើកផ្សារហ៊ុននៅស្រុកបារាំង ត្រឹមល្ងាចថ្ងៃអង្គារ ទី២២ ខែកក្កដានេះ៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider