វិស័យទេសចរណ៍របស់ថៃនៅក្នុងខេត្តចំនួន៧ជាប់ព្រំដែនកម្ពុជាកំពុងរងការប៉ះពាល់ខ្លាំង ដោយត្រូវបានគេវាយតម្លៃថាអាចខាតចំនួនជាង ៩២លានដុល្លារក្នុងមួយខែ

August 05, 2025
1Min Read
130 Views

ស្ថានភាព​ជម្លោះព្រំដែនឈានដល់ការផ្ទុះអាវុធបង្កឡើងដោយប្រទេសថៃ ​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍ក្នុងខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីររងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទូរទស្សន៍ Thai PBS បានរាយការណ៍កាលពីពេលថ្មីៗនេះថា វិស័យទេសចរណ៍ក្នុងខេត្ត​ជាប់​ព្រំដែន​ចំនួន​៧​របស់ប្រទេសថៃ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ដោយសារភ្ញៀវទេសចរណ៍បានលុបចោលគម្រោងដំណើរកំសាន្តរបស់ពួកគេស្ទើរទាំងស្រុង ជាពិសេសខេត្តនៅជាប់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យរបស់កម្ពុជា។ 

ប្រភពដដែលបានឲ្យដឹងថា បន្ទប់សណ្ឋាគារជាង ៥.០០០បន្ទប់ត្រូវបានលុបចោល បណ្ដាលឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងរីសតខាតបង់ ហើយអ្នកស្រាវជ្រាវបានវាយតម្លៃថា ការខូចខាតចំពោះវិស័យទេសចរណ៍ក្នុងខេត្តទាំង៧របស់ថៃ អាចមានចំនួនដល់ ៣ពាន់លានបាតក្នុងមួយខែ ឬស្មើប្រហែល ៩២លានដុល្លារអាមេរិក។ 

ដោយឡែកវិស័យទេសចរណ៍របស់កម្ពុជានៅក្នុងខេត្តជាប់ព្រំដែនថៃក៏បាន និងកំពុងរងការខាតបង់ផងដែរ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការវាយតម្លៃផ្អែកលើទិន្នន័យគួរឲ្យទុកចិត្តបាននៅឡើយទេ។

គួររំលឹកថា ប្រទេសកម្ពុជា និងថៃបានប៉ះទង្កិចគ្នារយៈពេលខ្លីនៅថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ ស្ថិតក្នុងខេត្តព្រះវិហារបណ្ដាលឲ្យយោធិនកម្ពុជាមួយរូបបានពលីជីវិត។ បន្ទាប់មកភាពតានតឹងរវាងប្រទេសទាំងបន្តកើនឡើង ដល់ថ្ងៃទី២៤ មិថុនា កងទ័ពថៃបានបញ្ជាឲ្យបិទច្រកព្រំដែនទាំងអស់។ រួចហើយនៅថ្ងៃទី២៤ កក្កដាឆ្នាំ២០២៥ដដែល កងទ័ពថៃបានបើកការចាញ់ប្រហារឈ្លានពានចូលទឹកដីកម្ពុជា និងបន្តបាញ់ប្រហារគ្នារហូតដល់យប់ថ្ងៃទី២៨ កក្កដា ទើបភាគីទាំងពីរសម្រេចបានបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី ក្រោមការរៀបចំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន លោក អានវ៉ា អ៊ីប្រាហ៊ីម និងមានការចូលរួមឃ្លាំមើល និងអង្កេតការណ៍ដោយប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងចិន៕

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider