វៀតណាមដណ្ដើមបានតំណែងជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់លេខ២លើពិភពលោកពីប្រទេសថៃ គិតត្រឹមរយៈពេល៦ខែដំបូងឆ្នាំ២០២៥នេះ

August 05, 2025
1Min Read
117 Views

គិតត្រឹមលទ្ធផលរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥នេះ តំណែងជាប្រទេសនាំចេញអង្ករធំបំផុតទី២លើពិភពលោករបស់ប្រទេសថៃ ត្រូវបានវៀតណាមដណ្ដើមបានហើយ ខណៈគម្លាត វៀតណាមបានវ៉ាដាច់ថៃដល់ទៅ ១លានតោន។ នេះបើតាមទិន្នន័យរបស់សមាគមន៍អ្នកនាំចេញអង្កររបស់ថៃ ផ្សាយដោយបណ្ដាញសារព័ត៌មានរបស់ប្រទេសនេះ។ 

លោក Charoen Laothamathat ប្រធានសមាគមន៍អ្នកនាំចេញអង្កររបស់ថៃ ទើបបានបញ្ចេញរបាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងឆ្នាំនេះ ពោលរាប់ពីខែមករាដល់ខែមិថុនា ប្រទេសថៃនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានតែ ៣,៧៣លានតោនប៉ុណ្ណោះ ស្មើនឹងទឹកប្រាក់ចំនួន ២.២៥៩លានដុល្លារ ថយចុះ ២៧% និង៣៦% រៀងគ្នា ទាំងចំនួនអង្ករ និងតម្លៃលក់បានគិតជាប្រាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ 

ប្រភពដដែលបានឲ្យដឹងថា ការធ្លាក់ចុះយ៉ាងច្រើនសម្រាប់ទីផ្សារនាំចេញអង្កររបស់ថៃក្នុងឆ្នាំនេះ គឺបណ្ដាលមកពីការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ ដោយសារប្រទេសនាំចេញអង្ករសម្រុកប្រមូលផលស្រូវច្រើនជាងឆ្នាំមុនៗ ជាពិសេសប្រទេសឥណ្ឌា និងបណ្ដាលមកពីការប្រកួតប្រជែងតម្លៃ។ 

លទ្ធផលនាំចេញអង្កររបស់ប្រទេសនាំចេញធំៗទាំង៥ ត្រឹមរយៈពេល៦ខែដំបូងឆ្នាំនេះ លេខ១ នៅតែគ្រប់គ្រងដោយអង្ករឥណ្ឌាដដែល ដោយម្នាក់ឯងនាំចេញបានចំនួន ១១,៦៨លានតោន។ លេខពីរបានទៅវៀតណាម នាំចេញបាន ៤,៧២លានតោន ស្របពេលថៃ ប៉ាគីស្ថាន និងអង្កររបស់អាមេរិកនៅលេខរៀងបន្តបន្ទាប់។ 

Screenshot 2025-08-05 at 9.28.35 at night.png

ទីផ្សារនាំចេញអង្ករធំៗរបស់ថៃក្នុងពាក់កណ្ដាលឆ្នាំនេះ គឺប្រទេសអ៊ីរ៉ាក់, សហរដ្ឋអាមេរិក, ប្រទេសតំបន់អាហ្វ្រិក និងប្រទេសចិន។ គួរកត់សម្គាល់ថាវៀតណាមដែលបន្តសម្រេចបានកំណើននាំចេញអង្ករក្នុងឆ្នាំនេះ ពួកគេទិញស្រូវពីកសិករខ្មែរយកទៅកែច្នៃសម្រាប់នាំចេញជាអង្ករទៅកាន់ទីផ្សារអន្តរជាតិ៕

img_w860_68540c35313640-30310340.jpg

Related Post

Most Read

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider