ម៉ាឡេស៊ីអនុម័តថវិកាចំនួន ៣៥០លានដុល្លារ សម្រាប់សង់របងព្រំដែនប្រវែង ៥០គម ជាមួយប្រទេសថៃ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

October 22, 2025
1Min Read
510 Views

រដ្ឋាភិបាលម៉ាឡេស៊ី បានអនុម័តថវិកាចំនួន ១៥០០លានរីងហ្គីត (៣៥០លានដុល្លារអាមេរិក) សម្រាប់សាងសង់របងសុវត្ថិភាពប្រវែង ៥០គម តាមព្រំដែនជាប់ប្រទេសថៃ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី Bernama កាលពីថ្ងៃអង្គារម្សិលមិញ។ 

របងព្រំដែននេះ នឹងត្រូវបានសាងសង់នៅចំណុចបឹង Golok នៃរដ្ឋ Kelantan របស់ម៉ាឡេស៊ី ជាប់ព្រំដែនខេត្ត Narathiwat របស់ថៃ។ បច្ចុប្បន្នគម្រោងខាងលើ គឺកំពុងស្ថិតក្នុងដំណាក់កាលដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។ 

លោក Datuk Mohd Yusoff Mamat មេប៉ូលីសនៃរដ្ឋ Kelantan បាននិយាយថា ទម្រង់ភូមិសាស្រ្តពុះចែកព្រំដែនរវាងប្រទេសទាំងពីរត្រង់ទន្លេ Golok គឺជាតំបន់តូចចង្អៀត និងមានទឹករាក់ ធ្វើឱ្យការគ្រប់គ្រងសន្តិសុខព្រំដែនពិបាកក្នុងការអនុវត្តជាងតំបន់ព្រំដែនដទៃទៀត បើទោះបីជាមានជំនួយពីបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិម្មិត AI ដ្រូន ឬកាមេរ៉ាក៏ដោយ។

ក្រៅពីសាងសង់ក្នុងបំណងការពារសកម្មភាពខុសច្បាប់ រាប់ចាប់ពីការលួចឆ្លងដែន រត់ពន្ធទំនិញ និងលំហូរគ្រឿងញៀន របងព្រំដែននេះក៏អាចដើរតួជារនាំងការពារទឹកជំនន់ផងដែរ។ 

សូមជម្រាបថា ម៉ាឡេស៊ី-ថៃ មានព្រំដែនជាប់គ្នាប្រវែងសរុបប្រមាណ ៦០០គម ហើយក្នុងនោះមានប្រវែងប្រហែល ១០០គម ខណ្ឌចែកដោយទន្លេ Golok៕

542506-1.jpg 

68ef1a0b-sungai-kolok-bernama-021124.png

Related Post

Popular Tags

Recommended Post

Related Post

logo-img Poipet Insider

All Rights Reserved © 2025 Poipet Insider